សូរ៉ា 3 · ជូស 4
Ali 'Imran · 3:118
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا بِطَانَةً مِنْ دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا مَا عَنِتُّمْ قَدْ بَدَتِ الْبَغْضَاءُ مِنْ أَفْوَاهِهِمْ وَمَا تُخْفِي صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ ۖ إِنْ كُنْتُمْ تَعْقِلُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំបង្កើតសម្ព័ន្ធមិត្ដជាមួយអ្នកផេ្សងពីក្រុមរបស់ពួកអ្នកឱ្យសោះ ពីព្រោះពួកគេមិន បោះបង់ការធ្វើអាក្រក់ចំពោះពួកអ្នកឡើយ។ ពួកគេមានបំណង បង្កផលលំបាកដល់ពួកអ្នក។ ជាការពិតណាស់ ពួកគេបានស្ដែង ចេញនូវភាពស្អប់ខ្ពើមពីមាត់របស់ពួកគេ តែអ្វីដែលចិត្ដរបស់ពួកគេ លាក់បាំងនោះ គឺមានភាពធំធេងជាងនេះទៅទៀត។ ពិតប្រាកដ ណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកនូវភស្ដុតាងជា ច្រើន ប្រសិនបើពួកអ្នកពិចារណា។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីអ្នកដែលមានជំនឿធ្វើជាមិត្តភក្តិនិងជាអ្នកជិតស្និទ្ធ ដោយពួកអ្នកបង្ហាញឲ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកនិងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកអ្នកឲ្យសោះ ពីព្រោះពួកគេមិនធ្វេសប្រហែសឡើយក្នុងការបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងធ្វើឲ្យស្ថានភាពរបស់ពួកអ្នកកាន់តែអាក្រក់នោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់ ហើយនិងមានការលំបាក។ ពិតប្រាកដណាស់ ការស្អប់ខ្ពើម និងភាពជាសត្រូវ(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តាតរបស់ពួកគេ តាមរយៈការចោទប្រកាន់ចំពោះសាសនារបស់ពួកអ្នក បង្កចលាចលរវាងពួកអ្នក និងផ្សព្វផ្សាយអាថ៌កំបាំងរបស់ពួកអ្នក។ ហើយភាពស្អប់ខ្ពើមដែលកំពុងតែលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេនោះ គឺធំធេងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលអាចផ្តល់ប្រយោជន៍ដល់ពួកអ្នកទាំងក្នុងលោកិយ និងថ្ងៃបរលោក ប្រសិនបើពួកអ្នកគិតពិចារណាអំពីម្ចាស់របស់ពួកអ្នកនូវអ្វីដែលត្រូវបានបញ្ចុះទៅលើពួកអ្នកនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល