សូរ៉ា 3 · ជូស 4

Ali 'Imran · 3:115

وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَنْ يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ

ហើយអ្វីដែលពួកគេធ្វើនូវប្រការល្អនោះ(ទោះតិច ឬ ច្រើន)គឺពួកគេមិនត្រូវគេបដិសេធនឹងវាឡើយ។ ហើយអល់ឡោះ មហាដឹងចំពោះអ្នកដែលកោតខ្លាចទ្រង់។

តាហ្វសៀរ

ក៏ដោយដែលអ្នកទាំងនោះបានធ្វើអំពីអំពើល្អ ទោះបីតិចក្តីច្រើនក្តី ក៏អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនធ្វើឲ្យវាខ្វះនោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់ដែលប្រតិបត្តិតាមការបង្គាប់ប្រើទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមរបស់ទ្រង់។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងអំពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើដែលពួកគេបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់