សូរ៉ា 3 · ជូស 4
Ali 'Imran · 3:114
يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُسَارِعُونَ فِي الْخَيْرَاتِ وَأُولَٰئِكَ مِنَ الصَّالِحِينَ
ពួកគេមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ដោយ ពួកគេប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់អ៊ីស្លាម) និង ហាមឃាត់គ្នាអំពីប្រការអាក្រក់ ព្រមទាំងប្រញាប់ប្រញាល់ក្នុងការ ធ្វើអំពើល្អ។ អ្នកទាំងនោះស្ថិតនៅក្នុងចំណោមមនុស្សល្អត្រឹមត្រូវ។
តាហ្វសៀរ
ពួកគេមានជំនឿលើអល់ឡោះនិងមានជំនឿលើថ្ងៃបរលោកនូវជំនឿមួយដ៏ពិតប្រាកដ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ហើយពួកគេរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ ព្រមទាំងស្វះស្វែងគោរពសក្ការៈចំពោះអល់ឡោះក្នុងរដូវកាលពិសេសនៃការគោរពសក្ការៈ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺជាអ្នកដែលល្អត្រឹមត្រូវទាំងការនៀត(ការប៉ង)របស់ពួកគេ និងទង្វើកុសលទាំងឡាយរបស់ពួកគេ ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល