សូរ៉ា 3 · ជូស 4

Ali 'Imran · 3:113

۞ لَيْسُوا سَوَاءً ۗ مِنْ أَهْلِ الْكِتَابِ أُمَّةٌ قَائِمَةٌ يَتْلُونَ آيَاتِ اللَّهِ آنَاءَ اللَّيْلِ وَهُمْ يَسْجُدُونَ

ពួកគេមិនដូចគ្នាទាំងអស់ទេ។ ក្នុងចំណោមពួកអះលី គីតាបមានក្រុមមួយដែលអនុវត្ដប្រការត្រឹមត្រូវដែលពួកគេសូត្រ អាយ៉ាត់ៗរបស់អល់ឡោះរាល់ៗយប់ដោយពួកគេស៊ូជូត(ចំពោះ អល់ឡោះ)។

តាហ្វសៀរ

ស្ថានភាពរបស់ពួកអះលីគីតាបទាំងអស់ គឺមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ ផ្ទុយទៅវិញ មានមួយក្រុមក្នុងចំណោមពួកគេដែលប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ទ្រង់។ ពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេឈរសឡាតបួងសួងទៅកាន់អល់ឡោះ។ ក្រុមនេះ គឺមានតាំងពីមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតែជាព្យាការីមកម្លេះ ហើយជនណាក្នុងចំណោមពួកគេដែលមានជីវិតរស់នៅទាន់ពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងនោះ គឺគេបានចូលសាសនាឥស្លាម។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់