សូរ៉ា 3 · ជូស 4
Ali 'Imran · 3:112
ضُرِبَتْ عَلَيْهِمُ الذِّلَّةُ أَيْنَ مَا ثُقِفُوا إِلَّا بِحَبْلٍ مِنَ اللَّهِ وَحَبْلٍ مِنَ النَّاسِ وَبَاءُوا بِغَضَبٍ مِنَ اللَّهِ وَضُرِبَتْ عَلَيْهِمُ الْمَسْكَنَةُ ۚ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ الْأَنْبِيَاءَ بِغَيْرِ حَقٍّ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
ភាពអាម៉ាស់បានកើតមានចំពោះពួកគេ ទោះបីជាពួក គេនៅទីណាក៏ដោយ លើកលែងតែពួកដែលមានកិច្ចព្រមព្រៀង ជាមួយអល់ឡោះ និងជាមួយអ្នកអ៊ីស្លាមប៉ុណ្ណោះ។ ហើយពួកគេ បានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេត្រូវបានទទួលរងនូវភាពក្រខ្សត់។ នោះគឺដោយសារតែពួកគេ បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់អល់ឡោះ និងបានសម្លាប់ណាពី ជាច្រើនដោយអយុត្ដិធម៌។ នោះគឺដោយសារតែអ្វីដែលពួកគេបាន ប្រព្រឹត្ដបទល្មើស និងបានបំពានលើបទបញ្ជារបស់យើង។
តាហ្វសៀរ
ភាពអាម៉ាស់និងភាពថោកទាបត្រូវបានហ៊ុមព័ទ្ធពួកយូដា ទោះបីជាពួកគេនៅទីកន្លែងណាក៏ដោយ។ ដូចនេះ ពួកគេគ្មានបានសុខឡើយ លុះត្រាតែទទួលបានកិច្ចសន្យាឬកិច្ចព្រមព្រៀងសន្តិភាពពីអល់ឡោះ ឬពីនរណាម្នាក់ប៉ុណ្ណោះ។ ហើយពួកគេបានវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ ហើយភាពខ្វះខាតនិងភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ ពួកគេទទួលបានបែបនេះ គឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដោយបំពាន។ ហើយពួកគេទទួលបានបែបនេះដែរ គឺដោយសារតែការប្រព្រឹត្តល្មើសរបស់ពួកគេ ហើយការបំពានរបស់ពួកគេទៅលើព្រំដែនរបស់អល់ឡោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល