សូរ៉ា 3 · ជូស 4
Ali 'Imran · 3:111
لَنْ يَضُرُّوكُمْ إِلَّا أَذًى ۖ وَإِنْ يُقَاتِلُوكُمْ يُوَلُّوكُمُ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកបានឡើយ លើកលែងតែភាពស្មុគស្មាញបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយប្រសិនបើ ពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក គឺពួកគេនឹងបែរខ្នងដាក់ពួក អ្នក(ចុះចាញ់) ក្រោយមកពួកគេមិនត្រូវបានគេជួយឡើយ។
តាហ្វសៀរ
ទោះបីជាធ្លាប់មានការបង្កភាពជាសត្រូវពីសំណាក់ពួកគេក៏ដោយ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)បានជាដាច់ខាត មិនថាចំពោះសាសនារបស់ពួកអ្នក ឬចំពោះខ្លួនរបស់ពួកអ្នកផ្ទាល់នោះឡើយ ក្រៅតែពីការបញ្ឈឺដោយពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះ ដូចជាការចោទប្រកាន់ចំពោះសាសនា ការចំអកឡកឡឺយចំពោះពួកអ្នក និងផ្សេងៗទៀតជាដើម។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់បកក្រោយដោយភាពបរាជ័យនៅចំពោះមុខពួកអ្នក ហើយពួកគេក៏នឹងមិនត្រូវបានគេជួយឲ្យយកឈ្នះលើពួកអ្នកជារៀងរហូត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល