សូរ៉ា 3 · ជូស 4

Ali 'Imran · 3:110

كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَهُمْ ۚ مِنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ

ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់)គឺជាប្រជាជាតិ ដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។ ប្រសិនបើពួកអះលី គីតាបមានជំនឿ(លើមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុត សម្រាប់ពួកគេ។ ពួកគេមួយចំនួនជាអ្នកមានជំនឿ តែពួកគេភាគ ច្រើនជាពួកដែលមិនគោរពតាមបទបញ្ជារបស់អល់ឡោះឡើយ។

តាហ្វសៀរ

ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេទាំងក្នុងជំនឿរបស់ពួកអ្នកនិងក្នុងទង្វើរបស់ពួកអ្នកដែលអល់ឡោះបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក និងជាអ្នកដែលផ្តល់ផលប្រយោជន៍ជាងគេដល់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជាក់ប្រាប់ហើយប្រាជ្ញារបស់គេក៏ទទួលស្គាល់ថាល្អផងដែរ និងហាមឃាត់គ្នាពីទង្វើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ហើយប្រាជ្ញារបស់ពួកអ្នកក៏យល់ឃើញថាអាក្រក់ដែរ ព្រមទាំងពួកអ្នកមានជំនឿចំពោះអល់ឡោះនូវសេចក្តីជំនឿមួយដ៏ជាក់លាក់ដែលបញ្ជាក់ដោយទង្វើ។ ហើយប្រសិនបើពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីមានជំនឿលើព្យាការីមូហាំម៉ាត់នោះ វាគឺជាការល្អប្រសើរបំផុតសម្រាប់ពួកគេទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោករបស់ពួកគេ។ ក្នុងចំណោមពួកអះលីគីតាបទាំងនោះ គឺមានតិចណាស់ដែលមានជំនឿលើអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក តែភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់