សូរ៉ា 3 · ជូស 4

Ali 'Imran · 3:109

وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ

ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែល មាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការ ទាំងអស់នឹងត្រូវវិលត្រឡប់ទៅរកអល់ឡោះវិញ។

តាហ្វសៀរ

ហើយអំណាចនៃការគ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ទាំងការបង្កើតនិងការដាក់បទបញ្ជា គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយរាល់កិច្ចការទាំងអស់របស់ម៉ាខ្លូក គឺត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ ហើយទ្រង់នឹងតបស្នងដល់បុគ្គលៗក្នុងចំណោមពួកគេតាមអ្វីដែលពួកគេសាកសមនឹងទទួល។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់