សូរ៉ា 3 · ជូស 4

Ali 'Imran · 3:108

تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِلْعَالَمِينَ

ទាំងនេះគឺជាអាយ៉ាត់ៗរបស់អល់ឡោះដែលយើងសូត្រ វាប្រាប់អ្នក(មូហាំម៉ាត់)ដោយពិតប្រាកដ។ ហើយអល់ឡោះគ្មាន បំណងបំពានចំពោះពិភពទាំងអស់ឡើយ។

តាហ្វសៀរ

បណ្តាវាក្យខណ្ឌដែលមានផ្ទុក(នៅក្នុងវា)ទាំងការសន្យា(ប្រទានផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)របស់អល់ឡោះទាំងនោះហើយដែលយើងបានសូត្រវាទៅលើអ្នក(ឱព្យាការីមូហាំម៉ាត់) ដោយវាគឺជាដំណឹងដ៏ពិតប្រាកដនិងប្រកបដោយភាពយុត្តិធម៌ក្នុងការវិនិច្ឆ័យ។ ហើយអល់ឡោះជាម្ចាស់គ្មានបំណងបំពានទៅលើជនណាម្នាក់នៃពិភពទាំងអស់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មិនដាក់ទណ្ឌកម្មចំពោះបុគ្គលណាម្នាក់ក្រៅតែពីអ្វីដែលបុគ្គលនោះបានប្រព្រឹត្តនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់