សូរ៉ា 3 · ជូស 4
Ali 'Imran · 3:116
إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ពិតប្រាកដណាស់ ពួកដែលប្រឆាំងទាំងនោះ ទ្រព្យ សម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេពុំអាចការពារពួកគេពី (ទារុណកម្ម)អល់ឡោះបានសោះឡើយ។ ហើយពួកទាំងនោះ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ទ្រព្យសម្បត្តិរបស់ពួកគេនិងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពីអល់ឡោះជាម្ចាស់បន្តិចណាឡើយ។ វាមិនអាចរារាំងពួកគេអំពីទណ្ឌកម្មរបស់ទ្រង់នោះទេ ហើយក៏មិនអាចទាក់ទាញក្តីមេត្តាករុណារបស់ទ្រង់បានដែរ។ ផ្ទុយទៅវិញ គឺវាកាន់តែបន្ថែមនូវទណ្ឌកម្ម និងការសោកស្តាយថែមទៀតដល់ពួកគេ ហើយពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល