សូរ៉ា 28 · ជូស 20

Al-Qasas · 28:87

وَلَا يَصُدُّنَّكَ عَنْ آيَاتِ اللَّهِ بَعْدَ إِذْ أُنْزِلَتْ إِلَيْكَ ۖ وَادْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ

ហើយចូរកុំឱ្យពួកគេ(ពួកមូស្ហរីគីន)រារាំងអ្នកពី(ការផ្សព្វ ផ្សាយ)អាយ៉ាត់ៗរបស់អល់ឡោះជាដាច់ខាត ក្រោយពេលដែលគេ បានបញ្ចុះវាឱ្យអ្នកហើយនោះ។ ចូរអ្នកអំពាវនាវ(មនុស្សលោក) ទៅកាន់ម្ចាស់របស់់អ្នក។ ហើយចូរកុំធ្វើឱ្យខ្លួនអ្នកស្ថិតក្នុងចំណោម ពួកដែលធ្វើស្ហ៊ីរិកឱ្យសោះ។

តាហ្វសៀរ

ហើយចូរកុំឲ្យពួកមុស្ហរីគីនទាំងនោះបង្វែរអ្នកចេញអំពីវាក្យខណ្ឌរបស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះ ដោយអ្នកបោះបង់ការសូត្រ និង(បោះបង់)ការផ្សព្វផ្សាយវាឲ្យសោះ។ ហើយចូរអ្នកអំពាវនាវមនុស្សទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ព្រមទាំងការអនុវត្តតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ហើយចូរកុំធ្វើឲ្យខ្លួនអ្នកស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក ជាពួកដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈម្ចាស់តែមួយ ដែលពួកគេមិនគោរពសក្ការៈចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់