សូរ៉ា 28 · ជូស 20

Al-Qasas · 28:86

وَمَا كُنْتَ تَرْجُو أَنْ يُلْقَىٰ إِلَيْكَ الْكِتَابُ إِلَّا رَحْمَةً مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِلْكَافِرِينَ

ហើយអ្នកមិនធ្លាប់សង្ឃឹមថា គេនឹងបញ្ចុះគម្ពីរ(គួរអាន) ឱ្យអ្នកឡើយ។ ប៉ុន្ដែដោយសារក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក (ទ្រង់់បានបញ្ចុះវាឱ្យអ្នក)។ ដូចេ្នះ ចូរអ្នកកុំធ្វើជាអ្នកជ្រោមជ្រែង ដល់ពួកប្រឆាំងឱ្យសោះ។

តាហ្វសៀរ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់សង្ឃឹម(មុននឹងអ្នកត្រូវបានតែងតាំងជាព្យាការី)ទេថា គេនឹងបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ជាវ៉ាហ៊ីអំពីអល់ឡោះនោះ។ ក៏ប៉ុន្តែ ដោយសារក្តីមេត្តាករុណាពីទ្រង់ ទ្រង់សម្រេចបញ្ចុះវា(គម្ពីរគួរអាន)ទៅកាន់អ្នក។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងចំពោះអ្វីដែលពួកគេកំពុងស្ថិតនៅក្នុងភាពវង្វេងនោះឲ្យសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់