សូរ៉ា 28 · ជូស 20

Al-Qasas · 28:85

إِنَّ الَّذِي فَرَضَ عَلَيْكَ الْقُرْآنَ لَرَادُّكَ إِلَىٰ مَعَادٍ ۚ قُلْ رَبِّي أَعْلَمُ مَنْ جَاءَ بِالْهُدَىٰ وَمَنْ هُوَ فِي ضَلَالٍ مُبِينٍ

ពិតប្រាកដណាស់ អ្នកដែលបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកគឺ ជាអ្នកដែលបញ្ជូនអ្នកទៅកាន់កន្លែងដើមវិញ(ម៉ាក្កះឬឋានសួគ៌)។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតចំពោះអ្នកណាដែលបាននាំ មកនូវការចង្អុលបង្ហាញ និងអ្នកណាដែលគេស្ថិតក្នុងភាពវងេ្វងយ៉ាង ច្បាស់លាស់។

តាហ្វសៀរ

ពិតប្រាកដណាស់ (អល់ឡោះ)អ្នកដែលបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក ហើយដាក់កាតព្វកិច្ចចំពោះអ្នកឲ្យផ្សព្វផ្សាយវា និងឲ្យអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ គឺជាអ្នកដែលត្រឡប់ទៅកាន់ទឹកដីម៉ាក្កះវិញក្នុងនាមជាអ្នកឈ្នះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនថាៈ ម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលបាននាំមកនូវការចង្អុលបង្ហាញ ហើយនិងជនណាដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ពីការចង្អុលបង្ហាញនិងការពិតនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់