សូរ៉ា 28 · ជូស 20

Al-Qasas · 28:88

وَلَا تَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ ۘ لَا إِلَٰهَ إِلَّا هُوَ ۚ كُلُّ شَيْءٍ هَالِكٌ إِلَّا وَجْهَهُ ۚ لَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ

ហើយចូរអ្នកកុំបួងសួងសុំម្ចាស់ណាផេ្សងរួមជាមួយ អល់ឡោះឱ្យសោះ ព្រោះគ្មានម្ចាស់ណាផេ្សងដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់គឺនឹងត្រូវ វិនាស លើកលែងតែវង់ភក្ដ្រ របស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់ សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែល ពួកអ្នកត្រូវវិលត្រឡប់។

តាហ្វសៀរ

ហើយចូរអ្នកកុំគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះឲ្យសោះ ពីព្រោះគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ដែលទ្រង់កាត់សេចក្តីទៅតាមអ្វីដែលទ្រង់មានចេតនា។ ហើយចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់ទៅកាន់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់