សូរ៉ា 28 · ជូស 20
Al-Qasas · 28:72
قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលថ្ងៃស្ថិតសេ្ថររហូត ដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះដែលអាចនាំពេលយប់មកឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា? ដូចេ្នះ តើពួកអ្នកមិនឃើញទេឬ?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលថ្ងៃនៅស្ថិតស្ថេររហូតទៅលើពួកអ្នក(ដោយគ្មានពេលយប់)រហូតដល់ថ្ងៃបរលោក តើមានព្រះឯណា(ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពេលយប់មកឲ្យពួកអ្នកដែលអាចឲ្យពួកអ្នកស្នាក់នៅក្នុងវាដើម្បីពួកអ្នកអាចសម្រាកពីភាពនឿយហត់នៃកិច្ចការផ្សេងៗនាពេលថ្ងៃបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលភស្តុតាងទាំងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំវាទាំងអស់នោះមកកាន់ពួកអ្នកទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល