សូរ៉ា 28 · ជូស 20
Al-Qasas · 28:73
وَمِنْ رَحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយដោយមានក្ដីមេត្ដាករុណារបស់ទ្រង់ទ្រង់បានបង្កើត ពេលយប់និងពេលថ្ងៃសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុង វា និងដើម្បីស្វែងរកលាភសក្ការៈរបស់ទ្រង់ ហើយនិងដើម្បីឱ្យពួក អ្នកដឹងគុណ។
តាហ្វសៀរ
ហើយក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះនោះ ទ្រង់បានបង្កើតពេលយប់ដែលមានភាពងងឹតសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកស្នាក់នៅ(សម្រាក)ក្នុងវា ក្រោយពីពួកអ្នកមានភាពនឿយហត់ពីកិច្ចការនានានៅពេលថ្ងៃ ហើយទ្រង់បានបង្កើតពេលថ្ងៃដែលមានពន្លឺភ្លឺសម្រាប់ពួកអ្នក ដើម្បីឲ្យពួកអ្នកស្វែងរកលាភសក្ការៈនៅក្នុងវា(ពេលថ្ងៃ)ផងដែរ និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកអ្នក ហើយមិនរមិលគុណចំពោះឧបការគុណទាំងនោះនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល