សូរ៉ា 28 · ជូស 20

Al-Qasas · 28:71

قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលយប់សិ្ថតសេ្ថរ រហូតដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះ ដែលអាចនាំពន្លឺមកឱ្យពួកអ្នក? ដូចេ្នះតើពួកអ្នកមិនស្ដាប់ឮទេឬ?

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលយប់នៅស្ថិតស្ថេររហូតទៅលើពួកអ្នកដោយគ្មានឈប់(គ្មានពេលភ្លឺ)រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះណាផ្សេង(ដែលគេគោរពសក្ការៈ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺដូចជាពន្លឺភ្លឺនាពេលថ្ងៃមកឲ្យពួកអ្នកបាននោះ? ដូច្នេះ តើពួកអ្នកមិនស្តាប់ភស្តុតាងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺមកកាន់ពួកអ្នកទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់