សូរ៉ា 28 · ជូស 20
Al-Qasas · 28:6
وَنُمَكِّنَ لَهُمْ فِي الْأَرْضِ وَنُرِيَ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا مِنْهُمْ مَا كَانُوا يَحْذَرُونَ
ហើយយើងនឹងផ្ដល់អំណាចឱ្យពួកគេគ្រប់គ្រងនៅលើទឹកដី (អេហ្ស៊ីប និងស្ហាម)ហើយយើងនឹងធ្វើឱ្យហ្វៀរអោន និងហ៊ើម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរឃើញនូវអ្វី(គ្រោះថ្នាក់)ដែល ពួកគេតែងតែប្រុងប្រយ័ត្នពីអំបូរអ៊ីស្រាអែល។
តាហ្វសៀរ
ហើយយើងមានបំណងចង់ផ្តល់អំណាចឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)គ្រប់គ្រងនៅលើផែដីនេះ តាមរយៈការធ្វើឲ្យពួកគេក្លាយជាអ្នកដែលមានអំណាចនៅលើវា ហើយយើងនឹងឲ្យហ្វៀរអោននិងមន្ត្រីជំនិតរបស់គេ គឺហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរដែលជាជំនួយការរបស់ពួកគេទាំងពីរនៅក្នុងការគ្រប់គ្រងរបស់គេទាំងពីរនោះបានឃើញនូវការបាត់បង់អំណាចដែលពូកគេធ្លាប់ខ្លាចបាត់បង់វដោយស្នាដៃក្មេងប្រុសម្នាក់ដែលប្រសូត្រចេញមកពីអម្បូរអ៊ីស្រាអែល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល