សូរ៉ា 28 · ជូស 20

Al-Qasas · 28:7

وَأَوْحَيْنَا إِلَىٰ أُمِّ مُوسَىٰ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِي الْيَمِّ وَلَا تَخَافِي وَلَا تَحْزَنِي ۖ إِنَّا رَادُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ الْمُرْسَلِينَ

ហើយយើងបានផ្ដល់ប្រផ្នូលទៅកាន់ម្ដាយមូសាថាៈ ចូរអ្នក បំបៅគេចុះ។ តែប្រសិនបើអ្នកព្រួយបារម្ភចំពោះគេ(មូសា) ចូរអ្នក ដាក់បណ្ដែតគេតាមទនេ្ល(នីល)ចុះ ហើយចូរអ្នកកុំភ័យខ្លាច និងកុំ ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់គេឱ្យអ្នក វិញ ហើយយើងនឹងតែងតាំងគេជាអ្នកនាំសារមួយរូបក្នុងចំណោម អ្នកនាំសារទាំងឡាយរបស់យើង។

តាហ្វសៀរ

ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ម្តាយរបស់មូសាថាៈ ចូរអ្នកបំបៅគេចុះ។ លុះនៅពេលដែលអ្នកមានការបារម្ភខ្លាចហ្វៀរអោន និងបក្សពួករបស់គេសម្លាប់គេ(មូសា)នោះ ចូរអ្នកដាក់គេក្នុងហិបមួយ ហើយយកទៅបណ្តែតនៅក្នុងទន្លេនីលចុះ។ ហើយចូរអ្នកកុំភ័យខ្លាចគេលិចលង់ ឬបារម្ភខ្លាចហ្វៀរអោនឲ្យសោះ និងចូរអ្នកកុំកើតទុក្ខព្រួយចំពោះការបែកពីគេអី។ ពិតប្រាកដណាស់ យើងនឹងបង្វិលគេត្រឡប់មកកាន់អ្នកវិញទាំងនៅមានជីវិត ហើយនឹងធ្វើឲ្យគេក្លាយជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលទ្រង់បានតែងតាំងពួកគេទៅកាន់ម៉ាខ្លូករបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់