សូរ៉ា 28 · ជូស 20

Al-Qasas · 28:5

وَنُرِيدُ أَنْ نَمُنَّ عَلَى الَّذِينَ اسْتُضْعِفُوا فِي الْأَرْضِ وَنَجْعَلَهُمْ أَئِمَّةً وَنَجْعَلَهُمُ الْوَارِثِينَ

ហើយយើងចង់ប្រទាននូវនៀកម៉ាត់ដល់បណ្ដាអ្នក(អំបូរ អ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើង ធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែល ទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។

តាហ្វសៀរ

ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អម្បូរអ៊ីស្រាអែលដែលត្រូវបានហ្វៀរអោនជិះជាន់ធ្វើបាបនៅលើទឹកដីអេហ្ស៊ីបនេះ តាមរយៈការបំផ្លាញសត្រូវរបស់ពួកគេ និងលុបបំបាត់នូវការជិះជាន់ចេញពីពួកគេ ហើយនិងធ្វើឲ្យពួកគេក្លាយទៅជាមេដឹកនាំទៅកាន់ការពិតដែលគេយកគំរូតាមពួកគេ ហើយយើងនឹងធ្វើឲ្យពួកគេក្លាយជាអ្នកដែលទទួលមត៌កលើទឹកដីស្ហាមដ៏មានពរជ័យបន្ទាប់ពីការបំផ្លាញហ្វៀរអោន ដូចដែលអល់ឡោះទ្រង់បានមានបន្ទូលថា ៖ មានន័យថា ៖ “ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ នៅទិសខាងកើតនិងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការរីកចម្រើន”។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់