សូរ៉ា 28 · ជូស 20

Al-Qasas · 28:4

إِنَّ فِرْعَوْنَ عَلَا فِي الْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًا يَسْتَضْعِفُ طَائِفَةً مِنْهُمْ يُذَبِّحُ أَبْنَاءَهُمْ وَيَسْتَحْيِي نِسَاءَهُمْ ۚ إِنَّهُ كَانَ مِنَ الْمُفْسِدِينَ

ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលបានប្រអឺតក្រទម នៅលើទឹកដី(អេហ្ស៊ីប)នេះ។ ហើយគេបានធ្វើឱ្យអ្នកដែលរស់នៅ ទីនោះបែកបាក់ជាក្រុមៗដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុង ចំណោមពួកគេ(អំបូរអ៊ីស្រាអែល)យ៉ាងខ្លាំង ដោយគេសម្លាប់កូន ប្រុសរបស់ពួកគេ ហើយទុកកូនស្រីរបស់ពួកគេ។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។

តាហ្វសៀរ

ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដីអេហ្ស៊ីប និងបានគ្រប់គ្រងនៅលើវា ហើយគេបានធ្វើឲ្យអ្នកដែលរស់នៅទីនោះបែកបាក់ជាក្រុមៗ ដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ នោះគឺអម្បូរអ៊ីស្រាអែល តាមរយៈការសម្លាប់កូនប្រុសរបស់ពួកគេចោល ហើយទុកជីវិតឲ្យកូនស្រីរបស់ពួកគេដើម្បីពួកគេយកធ្វើជាអ្នកបម្រើ ក្នុងបំណងធ្វើឲ្យពួកគេ(អម្បូរអ៊ីស្រាអែល)កាន់តែអាប់ឱនថែមទៀត។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្មនៅលើផែនដីតាមរយៈការបំពាន និងភាពព្រហើន ក្អេងក្អាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់