សូរ៉ា 28 · ជូស 20

Al-Qasas · 28:55

وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ

ហើយនៅពេលដែលពួកគេបានស្ដាប់ឮរឿងគ្មានផល ប្រយោជន៍ ពួកគេងាកចេញពីវា ហើយបានពោលថាៈ ការប្រព្រឹត្ដ របស់ពួកយើងគឺវាសម្រាប់ពួកយើង ហើយការប្រព្រឹត្ដរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ សូមឱ្យមានសុខសន្ដិភាពចំពោះពួកអ្នក។ ពួកយើងមិនត្រូវការនិយាយជាមួយអ្នកដែលល្ងង់ខ្លៅទេ។

តាហ្វសៀរ

ហើយនៅពេលដែលបណ្តាអ្នកមានជំនឿទាំងនោះបានលឺពីពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដានិងពួកគ្រឹស្ទាន)នូវពាក្យសម្តីដែលមិនត្រឹមត្រូវ(គ្មានប្រយោជន៍)នោះ ពួកគេងាកចេញពីវាដោយមិនងាកទៅរកវាឡើយ ហើយពួកគេ(អ្នកមានជំនឿ)បាននិយាយទៅកាន់ពួកទាំងនោះថាៈ ការតបស្នងចំពោះទង្វើរបស់ពួកយើងនោះ គឺសម្រាប់ពួកយើង ហើយការតបស្នងចំពោះទង្វើរបស់ពួកអ្នកនោះ គឺសម្រាប់ពួកអ្នក។ ពួកអ្នកទទួលបាននូវសុខសន្តិភាពពីពួកយើងអំពីការជេរប្រទេចនិងការបង្កនូវគ្រោះថ្នាក់នានា។ ពួកយើងមិនគប្បីរាប់អានពួកដែលល្ងង់ខ្លៅនោះទេ ដោយសារតែការរាប់អានពួកដែលល្ងង់ខ្លៅនោះ គឺនាំមកនូវគ្រោះថ្នាក់ និងប្រការអាក្រក់ ទាំងទៅលើសាសនានិង(ការរស់នៅ)ក្នុងលោកិយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់