សូរ៉ា 28 · ជូស 20
Al-Qasas · 28:54
أُولَٰئِكَ يُؤْتَوْنَ أَجْرَهُمْ مَرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
ពួកទាំងនោះហើយជាពួកដែលគេផ្ដល់ផលបុណ្យឱ្យពួកគេ ទេ្វដងដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់(ព្រមជឿនឹងគម្ពីរ តាវរ៉ត និងគម្ពីរគួរអាន)និងច្រានចោលប្រការអាក្រក់ដោយប្រការ ល្អ ហើយនិងបរិច្ចាគអំពីអ្វីដែលយើងប្រទានលាភសក្ការៈឱ្យពួកគេ។
តាហ្វសៀរ
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងទាំងនេះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវផលបុណ្យទៅលើទង្វើរបស់ពួកគេទ្វេដង ដោយសារតែការអត់ធ្មត់របស់ពួកគេលើការមានជំនឿនឹងគម្ពីររបស់ពួកគេ ហើយនិងការមានជំនឿរបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់នៅពេលដែលគាត់ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)។ ពួកគេច្រានចោលប្រការអាក្រក់ដែលពួកគេធ្លាប់បានធ្វើនោះនឹងទង្វើកុសលទាំងឡាយ ហើយពួកគេបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេក្នុងផ្លួវល្អ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល