សូរ៉ា 28 · ជូស 20

Al-Qasas · 28:56

إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ

ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញ ចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាច ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ។

តាហ្វសៀរ

ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលអ្នកស្រឡាញ់ ដូចជាអាពូតឡឹប និងអ្នកផ្សេងទៀតជាដើម តាមរយៈការផ្តល់ការចង្អុលបង្ហាញដល់គេឲ្យមានជំនឿនោះឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបានការចង្អុលបង្ហាញ។ ហើយទ្រង់ក៏បានដឹងពីមុនរួចស្រេចដែរដែលថា ជនណាដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់