សូរ៉ា 28 · ជូស 20
Al-Qasas · 28:50
فَإِنْ لَمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តែប្រសិនបើពួកគេមិនអាចឆ្លើយតបចំពោះអ្នកបានទេនោះ ចូរអ្នកដឹងថាៈ តាមពិតពួកគេគ្រាន់តែធ្វើតាមចំណង់ចិត្ដរបស់ពួកគេ ប៉ុណ្ណោះ។ ហើយគ្មានអ្នកណាដែលវងេ្វងជាងអ្នកដែលធ្វើតាម ចំណង់ចិត្ដរបស់គេដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុម ដែលបំពានឡើយ។
តាហ្វសៀរ
តែប្រសិនបើពួកគូរ៉័ស្ហមិនអាចឆ្លើយតបចំពោះអ្នកនូវអ្វីដែលអ្នកស្នើសុំពីពួកគេដោយឲ្យនាំមកនូវគម្ពីរណាមួយដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉តនិងគម្ពីរគួរអានទេនោះ ចូរអ្នកដឹងឲ្យបានច្បាស់ថាៈ ពិតប្រាកដណាស់ ការបដិសេធរបស់ពួកគេចំពោះវាទាំងពីរ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន)នោះ គឺមិនមែនពាក់ព័ន្ធនឹងបញ្ហាភស្តុតាងនោះទេ។ តាមពិត ពួកគេគ្រាន់តែធ្វើតាមទំនើងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់ដែលវង្វេងជាងអ្នកដែលធ្វើតាមទំនើងចិត្តខ្លួនឯងដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះទេ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនផ្តល់ការចង្អុលបង្ហាញនិងការណែនាំចំពោះក្រុមដែលបំពានលើខ្លួនឯងដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល