សូរ៉ា 28 · ជូស 20
Al-Qasas · 28:49
قُلْ فَأْتُوا بِكِتَابٍ مِنْ عِنْدِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِنْ كُنْتُمْ صَادِقِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកនាំគម្ពីរ ណាមួយពីអល់ឡោះដែលវាមានការចង្អុលបង្ហាញប្រសើរជាងវា ទាំងពីរ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)មកចុះ ខ្ញុំនឹងប្រតិបត្ដិតាមវា ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវមែននោះ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយដែលត្រូវបានបញ្ចុះមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងគម្ពីរតាវរ៉ត និងគម្ពីរគួរអានមកចុះ។ ប្រសិនបើពួកអ្នកអាចនាំមកនោះ ខ្ញុំនឹងប្រតិបត្តិតាមវាប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរតាវរ៉តនិងគម្ពីរគួរអាន គឺជាមន្តអាគមមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល