សូរ៉ា 28 · ជូស 20

Al-Qasas · 28:48

فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِنْ قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ

តែនៅពេលដែលការពិត(មូហាំម៉ាត់)របស់យើងបានមក ដល់ពួកគេ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិន ប្រទានឱ្យគេ(មូហាំម៉ាត់)ដូចអ្វីដែលគេបានប្រទានឱ្យមូសា? (ឱ មូហាំម៉ាត់. ចូរអ្នកពោលទៅកាន់ពួកមូស្ហរីគីនថា) តើពួកគេ(ពួកយ៉ាហ៊ូទី)មិនបានបដិសេធនឹងអ្វីដែលគេបានប្រទានឱ្យមូសាពីមុន ទេឬ? ពួកគេ(ពួកមូស្ហរីគីន)បានតបថាៈ ទាំងពីរនេះ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)គឺជាមន្ដអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅ វិញទៅមក។ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួក យើងគឺជាអ្នកបដិសេធរាល់អ្វី(ដែលមាននៅក្នុងគម្ពីរទាំងពីរនេះ)។

តាហ្វសៀរ

ហើយនៅពេលដែលព្យាការីមូហាំម៉ាត់បានទៅដល់ពួកគូរ៉័ស្សដោយនាំនូវសារពីម្ចាស់របស់គាត់នោះ ពួកគេ(គូរ៉័ស្ស)បានសួរពួកយូដាអំពីគាត់(មូហាំម៉ាត់) ហើយពួកគេ(យូដា)ក៏បានបង្រៀន(ប្រាប់)ពួកគេ(ពួកគូរ៉័ស្ហ)នូវអំណះអំណាងនេះ ដោយពួកគេនិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឲ្យមូហាំម៉ាត់ដូចអ្វីដែលគេបានផ្ដល់ឲ្យមូសាអំពីអច្ឆរិយភាពទាំងឡាយដែលបង្ហាញថា រូបគេ(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសារពីម្ចាស់របស់គេ ដូចជាដៃ និងដំបង(ដូចព្យាការីមូសា)នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ តើពុំមែនទេឬដែលពួកយូដាក៏ធ្លាប់បានបដិសេធនឹងអ្វីដែលគេបានប្រទានដល់ព្យាការីមូសាពីមុនដែរនោះ? ហើយពួកគេបាននិយាយចំពោះគម្ពីរតាវរ៉តនិងគម្ពីរគួរអានថាៈ តាមពិត វាទាំងពីរនេះគឺជាមន្តអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបដិសេធរាល់អ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរគួរអាននេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់