សូរ៉ា 28 · ជូស 20
Al-Qasas · 28:51
۞ وَلَقَدْ وَصَّلْنَا لَهُمُ الْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ
ហើយជាការពិតណាស់ យើងបានបញ្ជាក់ក្នុងគម្ពីរគួរអាន ជារឿយៗ(នូវហេតុការណ៍មហន្ដរាយរបស់ពួកជំនាន់មុន)សម្រាប់ ពួកគេ សង្ឃឹមថាពួកគេនឹងនឹកឃើញ។
តាហ្វសៀរ
ហើយជាការពិតណាស់ យើងបានបញ្ជាក់ជារឿយៗដល់ពួកមុស្ហរីគីន និងពួកយូដានៃអម្បូរអ៊ីស្រាអែលតាមរយៈរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗ ហើយនិងទណ្ឌកម្មដែលយើងបានទម្លាក់ទៅលើពួកគេនៅពេលដែលពួកគេបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់យើង សង្ឃឹមថាពួកគេនឹងយករឿងទាំងនោះធ្វើជាមេរៀន ហើយពួកគេមានជំនឿ ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចអ្វីដែលពួកគេ(ប្រជាជាតិជំនាន់មុនៗ)បានទទួលរង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល