សូរ៉ា 28 · ជូស 20
Al-Qasas · 28:45
وَلَٰكِنَّا أَنْشَأْنَا قُرُونًا فَتَطَاوَلَ عَلَيْهِمُ الْعُمُرُ ۚ وَمَا كُنْتَ ثَاوِيًا فِي أَهْلِ مَدْيَنَ تَتْلُو عَلَيْهِمْ آيَاتِنَا وَلَٰكِنَّا كُنَّا مُرْسِلِينَ
ប៉ុន្ដែយើងបានបង្កើតមនុស្សជាច្រើនជំនាន់(បន្ទាប់ពី មូសា)។ ហើយពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង(រហូត ភេ្លចគិតពីការសន្យារបស់អល់ឡោះ និងបោះបង់ការប្រតិបត្ដិទៅ ចំពោះទ្រង់)។ ហើយអ្នក(មូហាំម៉ាត់)ក៏ពុំបានរស់នៅជាមួយអ្នក ស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកគេ ស្ដាប់ដែរ។ ប៉ុន្ដែយើងទេគឺជាអ្នកផ្ដល់ដណឹង(រឿងរ៉ាវរបស់មូសា) ឱ្យអ្នកដឹងនោះ។
តាហ្វសៀរ
ក៏ប៉ុន្តែ យើងបានបង្កើតប្រជាជាតិ និងម៉ាខ្លូកជាច្រើនបន្ទាប់ពីព្យាការីមូសា ។ ពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង រហូតទាល់តែពួកគេភ្លេចពីកិច្ចសន្យារបស់អល់ឡោះ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះដែរ ក៏ប៉ុន្តែ យើងទេដែលបានតែងតាំងអ្នកធ្វើជាអុ្នកនាំសារអំពីយើង ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវរឿងរ៉ាវរបស់ព្យាការីមូសា និងការស្នាក់នៅរបស់គេ(ព្យាការីមូសា)នៅក្នុងទឹកដីម៉ាទយ៉ាន់នោះ ហើយអ្នកក៏បានរៀបរាប់ប្រាប់ដល់មនុស្សលោកនូវអ្វីដែលអល់ឡោះទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់អ្នកអំពីរឿងរ៉ាវនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល