សូរ៉ា 28 · ជូស 20
Al-Qasas · 28:46
وَمَا كُنْتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِنْ رَحْمَةً مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
ហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំតួរនោះទេនៅ ពេលដែលយើងបានស្រែកហៅ(មូសា)នោះ។ ប៉ុន្ដែដោយក្ដីមេត្ដា ករុណាពីម្ចាស់របស់អ្នក (ទ្រង់បានតែងតាំងអ្នកជាអ្នកនាំសារ) ដើម្បីដាស់តឿនព្រមានដល់ក្រុមដែលគ្មានអ្នកដាស់តឿនណាម្នាក់ ទៅដល់ពួកគេកាលពីមុនអ្នក។ សង្ឃឹមថា ពួកគេនឹកឃើញ។
តាហ្វសៀរ
ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងបានស្រែកហៅមូសាហើយបានវ៉ាហ៊ីទៅកាន់គេ រហូតដល់អ្នក(អាចដឹងពីរឿងរ៉ាវទាំងនោះ រួចហើយ)និយាយរឿងនោះប្រាប់ដល់ពួកគេនោះ។ ក៏ប៉ុន្តែ យើងបានចាត់បញ្ជូនអ្នក(ធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីម្ចាស់របស់អ្នកចំពោះមនុស្សលោកទាំងអស់ប៉ុណ្ណោះ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវដំណឹងនោះដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយ(ពួកអារ៉ាប់គូរ៉័ស្ហ)ដែលគ្មានអ្នកនាំសារណាម្នាក់ទៅដល់ពួកគេមុនអ្នកដែលដាស់តឿនព្រមានពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងយកវាធ្វើជាមេរៀន ហើយមានជំនឿចំពោះអ្វីដែលអ្នកបានពាំនាំទៅកាន់ពួកគេពីអល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល