សូរ៉ា 28 · ជូស 20

Al-Qasas · 28:44

وَمَا كُنْتَ بِجَانِبِ الْغَرْبِيِّ إِذْ قَضَيْنَا إِلَىٰ مُوسَى الْأَمْرَ وَمَا كُنْتَ مِنَ الشَّاهِدِينَ

ហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំខាងលិចនោះទេ នៅពេលដែលយើងបានដាក់បញ្ញត្ដិ(តែងតាំងធ្វើជាអ្នកនាំសារ)ដល់ មូសា។ ហើយអ្នកក៏មិនបានស្ថិតក្នុងចំណោមអ្នកដែលបានឃើញ ហេតុការណ៍នោះដែរ។

តាហ្វសៀរ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាដល់មូសាដោយការបញ្ជូនគេ(ធ្វើជាអ្នកនាំសារ)ទៅកាន់ហ្វៀរអោននិងមន្ត្រីរបស់គេនោះ។ ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកដែលមានវត្តមាន ដែលធ្វើឲ្យអ្នកបានដឹងនូវរឿងរ៉ាវនោះហើយនិទានវាប្រាប់ដល់មនុស្សនោះដែរ។ តាមពិត អ្វីដែលអ្នកបាននិទានប្រាប់ដល់ពួកគេនោះ គឺជាវ៉ាហ៊ីពីអល់ឡោះទៅកាន់អ្នកប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់