សូរ៉ា 28 · ជូស 20

Al-Qasas · 28:43

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ مِنْ بَعْدِ مَا أَهْلَكْنَا الْقُرُونَ الْأُولَىٰ بَصَائِرَ لِلنَّاسِ وَهُدًى وَرَحْمَةً لَعَلَّهُمْ يَتَذَكَّرُونَ

ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរ(តាវរ៉ត) ឱ្យមូសាបន្ទាប់ពីយើងបានបំផ្លាញពួកជំនាន់មុនឱ្យវិនាស ដើម្បីជា ការបំភ្លឺ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះ មនុស្សលោក។ សង្ឃឹមថា ពួកគេនឹកឃើញ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ក្រោយពីយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងទៅកាន់ប្រជាជាតិជំនាន់មុន តែពួកគេបានបដិសេធនឹងអ្នកនាំសារទាំងនោះ ហើយយើងក៏បានបំផ្លាញពួកគេដោយសារតែការបដិសេធរបស់ពូកគេចំពោះបណ្តាអ្នកនាំសារទាំងឡាយ។ នៅក្នុងគម្ពីរ(តាវរ៉ត)នោះ គឺមាននូវអ្វីដែលជាការបំភ្លឺដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេដើម្បីឲ្យពួកគេអនុវត្តន៍វា ហើយនិងអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ ដើម្បីឲ្យពួកគេបោះបង់វាចោល។ ហើយនៅក្នុគម្ពីរនោះផងដែរ គឺជាការចង្អុលបង្ហាញទៅកាន់ប្រការល្អនិងជាក្តីមេត្តាករុណា ដោយសារតែក្នុងវានោះ គឺមាននូវប្រការល្អទាំងឡាយទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ សង្ឃឹមថាពួកគេនឹងនឹកឃើញពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ហើយថ្លែងអំណរគុណចំពោះទ្រង់ ព្រមទាំងមានជំនឿលើទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់