សូរ៉ា 28 · ជូស 20

Al-Qasas · 28:39

وَاسْتَكْبَرَ هُوَ وَجُنُودُهُ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَظَنُّوا أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ

ហើយហ្វៀរអោននិងពលទាហានរបស់គេបានក្រអឺត ក្រទមនៅលើទឹកដីនេះ(អេហ្ស៊ីប)ដោយគ្មានមូលហេតុត្រឹមត្រូវ ឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ ពួកគេនឹងមិន ត្រូវគេឱ្យវិលត្រឡប់មកជួបយើងវិញឡើយ(នៅថ្ងៃបរលោក)។

តាហ្វសៀរ

ហើយហ្វៀរអោន និងពលទាហានរបស់គេកាន់តែក្រអឺតក្រទម ព្រមទាំងតម្កើងខ្លួននៅលើទឹកដីអាហ្ស៊ីបនេះដោយមិនសមហេតុផល។ ពួកគេបានបដិសេធនឹងការពង្រស់មនុស្សឡើងវិញ ហើយពួកគេគិតថា ពិតណាស់ ពួកគេនឹងមិនត្រូវវិលត្រឡប់មកកាន់យើងវិញនាថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលទណ្ឌកម្មនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់