សូរ៉ា 28 · ជូស 20
Al-Qasas · 28:38
وَقَالَ فِرْعَوْنُ يَا أَيُّهَا الْمَلَأُ مَا عَلِمْتُ لَكُمْ مِنْ إِلَٰهٍ غَيْرِي فَأَوْقِدْ لِي يَا هَامَانُ عَلَى الطِّينِ فَاجْعَلْ لِي صَرْحًا لَعَلِّي أَطَّلِعُ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ مِنَ الْكَاذِبِينَ
ហើយហ្វៀរអោនបាននិយាយថាៈ ឱពួកមន្ដ្រី. យើងមិន ដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផេ្សងក្រៅពីយើង។ ហើយចូរ អ្នកដុតដីធ្វើជាដុំឥដ្ឋឱ្យយើង ឱហើម៉ាន. រួចសាងសង់វិមានមួយ យ៉ាងខ្ពស់ឱ្យយើង ដើម្បីយើងនឹងឡើងទៅមើលម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា គេជាអ្នកដែលស្ថិតក្នុង ចំណោមពួកដែលភូតកុហក។
តាហ្វសៀរ
ហើយហ្វៀរអោនបាននិយាយទៅកាន់ពួកមន្ត្រីដែលជាបក្សពួករបស់គេថាៈ ឱពួកមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីយើងនោះ។ ឱហាម៉ាន! ចូរអ្នកដុតដីធ្វើជាដុំឥដ្ឋឲ្យយើង រួចសាងសង់វិមានមួយយ៉ាងខ្ពស់ឲ្យយើងដើម្បីយើងនឹងឡើងទៅមើលម្ចាស់របស់មូសា ហើយឈនៅចំពោះមុខទ្រង់។ ពិតប្រាកដណាស់ យើងគិតថា មូសា គឺជាអ្នកដែលកុហកបោកប្រាស់ចំពោះអ្វីដែលគេអះអាងថា ពិតណាស់ រូបគេគឺត្រូវបានបញ្ជូនមកពីអល់ឡោះមកកាន់យើងនិងមកកាន់ក្រុមរបស់យើងនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល