សូរ៉ា 28 · ជូស 20
Al-Qasas · 28:40
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពាននោះ យ៉ាងដូចម្តេច?
តាហ្វសៀរ
ក្រោយមក យើងបានក្របួចគេ ហើយនិងពលទាហានទាំងឡាយរបស់គេ រួចហើយក៏បានបោះពួកគេចូលទៅក្នុងសមុទ្រដោយធ្វើឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ)រហូតដល់ពួកគេវិនាសអន្តរាយទាំងអស់គ្នា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកបំពាននិងទីបញ្ចប់របស់ពួកគេយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ ហើយនិងទីបញ្ចប់របស់ពួកគេនោះ គឺមានតែការវិនាសអន្តរាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល