សូរ៉ា 28 · ជូស 20

Al-Qasas · 28:19

فَلَمَّا أَنْ أَرَادَ أَنْ يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَنْ تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِنْ تُرِيدُ إِلَّا أَنْ تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَنْ تَكُونَ مِنَ الْمُصْلِحِينَ

ហើយនៅពេលដែលគាត់ចង់ចាប់អ្នកដែលជាសត្រូវរបស់ គេទាំងពីរ(មូសា និងបុរសអំបូរអ៊ីស្រាអែល) គេ(សត្រូវ)បាន និយាយថាៈ ឱមូសា. តើអ្នកចង់សម្លាប់ខ្ញុំដូចដែលអ្នកបានសម្លាប់ មនុស្សម្នាក់ពីម្សិលឬ? បំណងរបស់អ្នកគ្មានអ្វីក្រៅពីចង់ធ្វើជាអ្នក ដែលអួតកេ្អងក្អាងនៅលើផែនដីនេះឡើយ ហើយអ្នកក៏មិនចង់ធ្វើ ជាអ្នកសម្រុះសម្រួលដែរ។

តាហ្វសៀរ

ហើយនៅពេលដែលព្យាការីមូសាមានបំណងចង់ចាប់បុរសគីបទីដែលជាសត្រូវរបស់គាត់និងជាសត្រូវរបស់អម្បូរអ៊ីស្រាអែលផងដែរនោះ បុរសដែលជាអម្បូរអ៊ីស្រាអែលនោះគិតស្មានថា មូសាមានបំណងចង់ចាប់រូបគេ ដោយសារតែគេបានលឺព្យាការីមូសាពោលថា “ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេងយ៉ាងច្បាស់លាស់” គេក៏បានពោលទៅកាន់ព្យាការីមូសាថាៈ តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញឬ? អ្នកគ្មានបំណងអ្វីក្រៅពីចង់ធ្វើជាអ្នកដែលក្អេងក្អាងនៅលើផែនដីនេះដោយការសម្លាប់មនុស្សនិងបំពានចំពោះពួកគេនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកសម្រុះសម្រួលរវាងគូជម្លោះទាំងឡាយនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់