សូរ៉ា 28 · ជូស 20

Al-Qasas · 28:20

وَجَاءَ رَجُلٌ مِنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ

ហើយមានបុរសម្នាក់ធ្វើដំណើរយ៉ាងប្រញាប់ពីជាយក្រុងមកប្រាប់ថាៈ ឱមូសា. ពិតប្រាកដណាស់ ក្រុមមន្ដ្រី(របស់ហ្វៀរអោន)កំពុងពិគ្រោះយោបល់គ្នាអំពីរឿងអ្នក ដើម្បីសម្លាប់អ្នក។ ដូចេ្នះចូរអ្នកចាកចេញ(ពីទីក្រុងនេះ)ចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺ ជាអ្នកដែលណែនាំល្អម្នាក់ដល់អ្នក។

តាហ្វសៀរ

ហើយនៅពេលដែលដំណឹង(នៃការសម្លាប់របស់មូសា)បានល្បីសុះសាយ មានបុរសម្នាក់បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ពីជាយក្រុងដោយក្តីព្រួយបាម្ភ គិតគូចំពោះព្យាការីមូសាខ្លាចគេតាមចាប់គាត់ ហើយគេក៏បានប្រាប់គាត់ថាៈ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីនៃក្រុមរបស់ហ្វៀរអោនកំពុងពិគ្រោះពិភាក្សាគ្នាដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញពីទឹកដីនេះចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់ និងមានក្តីព្រួយបារម្ភចំពោះអ្នកខ្លាចក្រែងគេ(បក្សពួកហ្វៀរអោន)មកទាន់អ្នក ហើយសម្លាប់អ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Qasas 28:20 · Tlawati