សូរ៉ា 28 · ជូស 20

Al-Qasas · 28:18

فَأَصْبَحَ فِي الْمَدِينَةِ خَائِفًا يَتَرَقَّبُ فَإِذَا الَّذِي اسْتَنْصَرَهُ بِالْأَمْسِ يَسْتَصْرِخُهُ ۚ قَالَ لَهُ مُوسَىٰ إِنَّكَ لَغَوِيٌّ مُبِينٌ

ហើយគាត់ស្ថិតនៅក្នុងទីក្រុង ដោយមានការភ័យខ្លាច ចាំតាមដានមើល(ពត៌មានអំពីឃាតកម្មរបស់គាត់) ពេលនោះស្រាប់ តែអ្នកដែលសុំឱ្យគាត់ជួយកាលពីម្សិលមិញបានស្រែកសុំឱ្យគាត់ជួយម្ដងទៀត។ គាត់បានពោលថាៈ ពិតប្រាដកណាស់ អ្នកគឺជាអ្នក ដែលវងេ្វងយ៉ាងច្បាស់លាស់។

តាហ្វសៀរ

បន្ទាប់ពីការស្លាប់របស់បុរសគិបទីនោះមក ធ្វើឲ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លាច ចាំតាមដានមើល ថាតើនឹងមានអ្វីកើតឡើង។ ពេលនោះ ស្រាប់តែអ្នកដែលសុំឲ្យគាត់ជួយទប់ទល់នឹងសត្រូវរបស់គេដែលជាអម្បូរគីបទីកាលពីម្សិលមិញនោះ បានសុំឲ្យគាត់ជួយទប់ទល់នឹងបុរសដែលជាអម្បូរគីបទីម្នាក់ផ្សេងទៀត។ ព្យាការីមូសាក៏បានពោលទៅកាន់បុរស(ដែលសុំឲ្យគាត់ជួយ)នោះថាៈ ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលបំពាន និងវង្វេងយ៉ាងច្បាស់លាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់