សូរ៉ា 28 · ជូស 20
Al-Qasas · 28:15
وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِنْ شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِنْ شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُضِلٌّ مُبِينٌ
ហើយគេ(មូសា)បានចូលទៅក្នុងទីក្រុង ខណៈដែលមនុស្ស ម្នានៅទីនោះមិនបានដឹង ហើយគេក៏បានប្រទះឃើញបុរសពីរនាក់ កំពុងវាយតប់គ្នា ដោយម្នាក់ជាក្រុមរបស់មូសា ហើយម្នាក់ទៀត ជា(ក្រុមរបស់ហ្វៀរអោន)សត្រូវរបស់គេ។ ពេលនោះបុរសដែល ជាក្រុមរបស់មូសាសុំឱ្យមូសាជួយគេតទល់នឹងអ្នកដែលជាសត្រូវ របស់គេ។ ហើយមូសាក៏បានដាល់គេមួយដៃ ពេលនោះគេក៏បាន ស្លាប់។ ហើយមូសាបានពោលថាៈ នេះជាទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ វា(ស្ហៃតន)គឺជាសត្រូវដែលជាអ្នកធ្វើឱ្យមនុស្ស លោកវងេ្វងយ៉ាងច្បាស់លាស់។
តាហ្វសៀរ
ហើយមូសាបានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សម្នាសម្រាកនៅក្នុងផ្ទះរបស់ពួកគេ ហើយគាត់ក៏បានប្រទះឃើញបុរសពីរនាក់កំពុងតែឈ្លោះប្រកែកគ្នា និងវាយតប់គ្នាទៅវិញទៅមក ដោយម្នាក់ក្នុងចំណោមគេទាំងពីរនោះ គឺមកពីអម្បូរអ៊ីស្រាអែលដែលជាក្រុមរបស់គេ(ព្យាការីមូសា) ហើយម្នាក់ទៀត គឺមកពីអម្បូរ”គិបទី” ជាក្រុមរបស់ហ្វៀរអោនដែលជាសត្រូវរបស់ព្យាការីមូសា។ ពេលនោះ បុរសដែលជាក្រុមរបស់មូសាបានសុំឲ្យមូសាជួយគេតទល់នឹងបុរសអម្បូរគិបទីដែលជាសត្រូវរបស់គេ។ ពេលនោះ ព្យាការីមូសាក៏បានដាល់បុរសអេហ៊្សីបនោះមួយដៃ។ ភ្លាមនោះ គេក៏បានស្លាប់ដោយសារតែកម្លាំង(ដ៏ខ្លាំង)នៃការដាល់នោះ។ ហើយព្យាការីមូសាក៏បានពោលថាៈ នេះគឺជាការតុបតែងលម្អររបស់ស្ហៃតន និងបក្សពួករបស់វាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវដែលធ្វើឲ្យវង្វេងចំពោះអ្នកដែលដើរតាមវា ជាសត្រូវក៏ច្បាស់លាស់។ ហើយអ្វីដែលកើតឡើងចេញអំពីខ្ញុំ គឺដោយសារភាពជាសត្រូវរបស់វា និងដោយសារតែវាជាអ្នកដែលធ្វើឲ្យគេវង្វេង ទើបវាមានបំណងធ្វើឲ្យខ្ញុំវង្វេងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល