សូរ៉ា 28 · ជូស 20
Al-Qasas · 28:14
وَلَمَّا بَلَغَ أَشُدَّهُ وَاسْتَوَىٰ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ហើយនៅពេលដែលគេបានធំពេញវ័យ មានកំលាំងមាំមួន យើងបានប្រទានឱ្យគេនូវភាពឈ្លាសវៃ និងចំណេះដឹងខ្ពស់។ ហើយ ដូចេ្នះដែរ យើងនឹងតបស្នងឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។
តាហ្វសៀរ
ហើយនៅពេលដែលគេបានធំពេញវ័យនិងមានកម្លាំងមាំមួន យើងបានប្រទានដល់គេនូវការយល់ដឹង និងចំណេះដឹងខ្ពង់ខ្ពស់នៅក្នុងសាសនារបស់អម្បូរអ៊ីស្រាអែលមុនពេលដែលគេបានក្លាយជាព្យាការីទៅទៀត។ ហើយដូចដែលយើងបានតបស្នងដល់មូសាចំពោះការគោរពប្រតិបត្តិរបស់គេ(ចំពោះអល់ឡោះ) យើងក៏នឹងតបស្នងឲ្យបណ្តាអ្នកដែលសាងអំពើល្អនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងដូចគ្នាដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល