សូរ៉ា 28 · ជូស 20

Al-Qasas · 28:13

فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ

ពេលនោះយើង(អល់ឡោះ)បានប្រគល់គេឱ្យទៅម្ដាយ របស់គេវិញ ដើម្បីឱ្យនាងរំភើបរីករាយ និងឈប់ព្រួយបារម្ភ ហើយ និងដើម្បីឱ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់់ឡោះ គឺជាការពិត ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

ពេលនោះ យើងក៏បានត្រឡប់មូសាទៅកាន់ម្តាយរបស់គេវិញដើម្បីឲ្យនាងរំភើបរីករាយតាមរយៈការមើលថែគេ(កូនរបស់នាង)ដោយផ្ទាល់ ហើយឈប់ព្រួយបារម្ភដោយសារតែការបែកពីគេ និងដើម្បីឲ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងត្រឡប់គេ(មូសា)មកកាន់នាងវិញនោះ គឺជាការពិតដោយគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែ ពួកគេភាគច្រើនមិនបានដឹងឡើយចំពោះការសន្យានេះ ហើយក៏គ្មាននរណាម្នាក់បានដឹងដែរថា តាមពិតនាង(អ្នកដែលបំបៅមូសានោះ) គឺជាម្តាយបង្កើតរបស់គេផ្ទាល់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់