សូរ៉ា 28 · ជូស 20
Al-Qasas · 28:16
قَالَ رَبِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَغَفَرَ لَهُ ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
គាត់(មូសា)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជា បានធ្វើខុសដោយខ្លួនឯង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យខ្ញុំ ផង។ ហើយទ្រង់ក៏បានអភ័យទោសដល់គាត់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់ ។
តាហ្វសៀរ
ព្យាការីមូសាក៏បានបួងសួងចំពោះម្ចាស់របស់គាត់ដោយទទួលស្គាល់ចំពោះអ្វីដែលបានកើឡើងអំពីគាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំពិតជាបានបំពានលើខ្លួនឯងតាមរយៈការសម្លាប់បុរសគិបទីនេះ។ ដូច្នេះ សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំផងចំពោះបាបកម្មរបស់ខ្ញុំ។ ពេលនោះ អល់ឡោះក៏បានអភ័យទោសដល់ព្យាការីមូសា។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល