សូរ៉ា 28 · ជូស 20
Al-Qasas · 28:10
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِنْ كَادَتْ لَتُبْدِي بِهِ لَوْلَا أَنْ رَبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ
ហើយដួងចិត្ដម្ដាយរបស់មូសាវិញក្លាយទៅជាទទេស្អាត (មិនខ្វល់អ្វីក្រៅពីមូសាឡើយ)។ ពិតប្រាកដណាស់ នាងស្ទើរតែ បង្ហាញប្រាប់(អ្នកឯទៀត) អំពីរឿងមូសា(ថាជាកូនរបស់នាង) ទៅហើយ ប្រសិនបើយើង(អល់ឡោះ)មិនបានទប់អារម្មណ៍របស់ នាង ដើម្បីឱ្យនាងស្ថិតនៅក្នុងចំណោមអ្នកដែលមានជំនឿទេនោះ។
តាហ្វសៀរ
ហើយដួងចិត្តម្តាយរបស់ព្យាការីមូសា គឺក្លាយទៅជាទទេរស្អាតដោយគ្មានគិតអ្វីក្រៅពីរឿងរបស់មូសានោះទេ។ នាងស្ទើរតែមិនអាចអត់ធ្មត់បាននោះទេ រហូតដល់នាងស្ទើរតែបង្ហាញឲ្យគេបានដឹងថា តាមពិតក្មេងម្នាក់នោះ គឺជាកូនរបស់នាងទៅហើយ(ដោយសារតែការព្រួយបារម្ភពីកូនរបស់នាងខ្លាំងពេក) ប្រសិនបើយើងមិនបានទប់អារម្មណ៍របស់នាងឲ្យមានភាពនឹងនរដើម្បីឲ្យនាងស្ថិតក្នុងចំណោមអ្នកមានជំនឿដែលប្រគល់ការទុកចិត្តទៅចំពោះម្ចាស់របស់ពួកគេ និងជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលទ្រង់បានកំណត់ចំពោះពួកគេទេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល