សូរ៉ា 28 · ជូស 20
Al-Qasas · 28:11
وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَنْ جُنُبٍ وَهُمْ لَا يَشْعُرُونَ
ហើយនាង(ម្ដាយរបស់មូសា)បាននិយាយប្រាប់បងស្រី របស់គេថាៈ ឯងត្រូវតាមឃ្លាំមើលគេផង។ ហើយនាងបានឃើញគេ ពីចម្ងាយ ខណៈដែលពួកគេមិនដឹង(ថានាងជាបងស្រីរបស់មូសា)។
តាហ្វសៀរ
ហើយម្តាយរបស់មូសាបាននិយាយទៅកាន់បងស្រីរបស់មូសាក្រោយពីនាងបានដាក់គេបណ្តែតក្នុងទឹកទន្លេថាៈ ឯងត្រូវតាមឃ្លាំមើលគេផងដើម្បីឲ្យដឹងថា តើគេនឹងធ្វើអ្វីចំពោះចំពោះគេ(មូសា)។ ពេលនោះ នាង(បងស្រីរបស់ព្យាការីមូសា)បានឈរមើលគេពីចម្ងាយ ដើម្បីកុំឲ្យនរណាម្នាក់ដឹងពីរឿងរ៉ាវរបស់នាង។ ហើយហ្វៀរអោន និងបក្សពួករបស់គេមិនបានដឹងទេថា តាមពិត នាងគឺជាបងស្រីរបស់មូសា ហើយនាងនៅតាមដានពីដំណឹងរបស់មូសានោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល