សូរ៉ា 28 · ជូស 20

Al-Qasas · 28:9

وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ

ហើយភរិយារបស់ហ្វៀរអោនបាននិយាយថាៈ (កេ្មងនេះ) គួរឱ្យស្រឡាញ់ណាស់សម្រាប់ខ្ញុំនិងអ្នក។ ចូរពួកអ្នកកុំសម្លាប់គេ អី្វ សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះពួកយើង ឬក៏យក គេធ្វើជាកូន។ ហើយពួកគេពុំបានដឹង(ពីលទ្ឋផលនេះ)ឡើយ។

តាហ្វសៀរ

ហើយនៅពេលដែលហ្វៀរអោនមានបំណងចង់សម្លាប់គេ(ព្យាការីមូសា) ភរិយារបស់ហ្វៀនអោនក៏បានពោលទៅកាន់គេ(ហ្វៀរអោន)ថាៈ ក្មេងប្រុសម្នាក់នេះគឺជាប្រភពនៃសុភមង្គលសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះយើង ដោយយើងអាចយកគេធ្វើជាអ្នកបម្រើ ឬក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងទេថា អំណាចគ្រប់គ្រងរបស់ពួកគេនឹងត្រូវបញ្ចប់ដោយសារស្នាដៃរបស់គេ(មូសា)នោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់