សូរ៉ា 27 · ជូស 20
An-Naml · 27:89
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ
អ្នកណាហើយបាននាំមកនូវអំពើល្អ(នៅថ្ងៃបរលោក) គឺ គេនឹងទទួលបានការតបស្នងល្អប្រសើរជាងអំពើនោះទៅទៀត។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃ នោះ។
តាហ្វសៀរ
ជនណាហើយដែលបាននាំមកនូវសេចក្តីជំនឿ និងទង្វើកុសលនៅថ្ងៃបរលោកនោះ សម្រាប់គេគឺនឹងទទួលបាននូវឋានសួគ៌។ ហើយពួកគេគឺជាអ្នកដែលមានសុវត្ថិភាពបំផុត ដោយអល់ឡោះបានផ្តល់នូវសុវត្ថិភាពដល់ពួកគេពីការភ័យរន្ធត់នៅបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល