សូរ៉ា 27 · ជូស 20

An-Naml · 27:88

وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ

ហើយ(នៅថ្ងៃនោះ)អ្នកនឹងឃើញភ្នំនានាដែលអ្នកគិតថា វានៅនឹងថ្កល់មួយកន្លែង ខណៈដែលវារសាត់ ដូចជាដុំពពករសាត់ ដែរ។ (នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងដ៏ល្អឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែល ពួកអ្នកធ្វើ។

តាហ្វសៀរ

ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក) អ្នកនឹងបានឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់មួយកន្លែងមិនធ្វើចលនានោះ នឹងរសាត់យ៉ាងលឿនដូចពពក។ វាជាបទបញ្ជារបស់អល់ឡោះដោយទ្រង់ជាអ្នកដែលធ្វើឲ្យវាមានចលនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានធ្វើ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់