សូរ៉ា 27 · ជូស 20

An-Naml · 27:87

وَيَوْمَ يُنْفَخُ فِي الصُّورِ فَفَزِعَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۚ وَكُلٌّ أَتَوْهُ دَاخِرِينَ

ហើយ(ចូរចងចាំ)នៅថ្ងៃដែលគេផ្លុំត្រែ និងបានធ្វើឱ្យអ្នក ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីភ័យរន្ធត់ លើកលែងតែ អ្នកណាដែលអល់ឡោះមានចេតនា(មិនឱ្យភ័យរន្ធត់)ប៉ុណ្ណោះ។ ហើយរាល់អ្វីៗទាំងអស់នឹងមកជួបទ្រង់ដោយឱនលំទោន។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់មួយរូបដែលទទួលបន្ទុកលើការផ្លុំត្រែបានធ្វើការផ្លុំត្រែជាលើកទីពីរ។ ពេលនោះ អ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់បានភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់លើកលែងចំពោះគេមិនឲ្យមានការភ័យរន្ធត់ដោយការប្រោសប្រណីពីទ្រង់ប៉ុណ្ណោះ។ ហើយរាល់ម៉ាខ្លូករបស់អល់ឡោះទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម និងឱនលំទោន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់