សូរ៉ា 27 · ជូស 20

An-Naml · 27:90

وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ

តែអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញនោះ ពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងនរកដោយផ្កាប់មុខ។ ពួកអ្នក មិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្ដ(នៅក្នុង លោកិយ)នោះឡើយ។

តាហ្វសៀរ

តែជនណាហើយដែលបាននាំមកនូវការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ នឹងទទួលបាននូវឋាននរក ដោយត្រូវគេគ្រវែងចូលទៅក្នុងវាដោយផ្កាប់មុខ។ ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោស និងបន្ទាបបន្ថោកចំពោះពួកគេថាៈ តើពួកអ្នកមិនត្រូវបានគេតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់