សូរ៉ា 27 · ជូស 20
An-Naml · 27:83
وَيَوْمَ نَحْشُرُ مِنْ كُلِّ أُمَّةٍ فَوْجًا مِمَّنْ يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងប្រមូលដាក់មួយ ក្រុមអំពីអ្នកដែលបដិសេធនឹងអាយ៉ាត់ៗរបស់យើងពីគ្រប់ប្រជាជាតិ។ ហើយពួកគេត្រូវគេបែងចែកជាក្រុមៗ។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលយើងនឹងប្រមូលផ្តុំរាល់ប្រជាជាតិទាំងអស់នូវក្រុមមួយក្នុងចំណោមពួកដែលបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយរៀបពួកគេដាក់ជាក្រុមៗពីជំនាន់ដំបូងរហូតដល់ជំនាន់ចុងក្រោយបង្អស់។ ក្រោយមក ពួកគេនឹងត្រូវបានគេគៀងទៅកាន់ការជំនុំជម្រះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល